នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបជាមួយលោក Ueno Kohei ប្រធានក្រុមហ៊ុនYUIME និងសហការី ដែលជាក្រុមហ៊ុនគ្រប់គ្រងពលករជំនាញផ្នែកកសិកម្មដ៏ធំមួយក្នុងប្រទេសជប៉ុន ដេីម្បីពិភាក្សាលេីគម្រោងជ្រេីសរេីសពលករជំនាញកម្ពុជាផ្នែកកសិកម្មបន្ថែមទៀត។ ក្រុមហ៊ុនមានចក្ខុវិស័យខ្ពស់ផ្តោតទៅលេីការវិលត្រឡប់ទៅមាតុប្រទេសវិញរបស់ពលករជំនាញកម្ពុជា ក្រោមការជ្រោមជ្រែងរបស់ក្រុមហ៊ុនអាចបង្កបង្កេីនផលដេីម្បីផ្គត់ផ្គង់ក្នុងទីផ្សារក្រោមស្លាក Made by Japan។ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានសំដែងនូវការគាំទ្រលេីគម្រោងរបស់ក្រុមហ៊ុន និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលតែងតែយកចិត្តទុកដាក់មេីលថែទាំពលករជំនាញកម្ពុជា និងបានផ្តល់ និងបង្កេីនឱកាសការងារជូនដល់ពលករជំនាញកម្ពុជាផងដែរ។