ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌនៅក្នុងខេត្តស៉ីហ្គា
នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានទូតបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រុមការងារ ESEA, ក្រុមហ៊ុនTomomi Mahob Khmer, ក្រុមហ៊ុន SBI, បណ្តាក្រុមហ៊ុនជប៉ុន និងពលរដ្ឋខ្មែរស់នៅតំបន់ Kinki បានរៀបចំពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជាដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ឯកឧត្តមឯកអគ្គរាជទូត បានលេីកឡេីងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តគាំទ្រ និង ជឿជាក់លើការដឹកនាំ ដ៏ឈ្លៀសវែ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។
ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន ៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
https://m.facebook.com/story.php?story_fbid=1230291612468070&id=100064617285439