នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំពិធីពិសាអាហារការងារជាមួយ កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅ Sendai ព្រមទាំង តំណាងកុងស៊ុលកិត្តិយសប្រចាំនៅ Osaka Fukuoka និង Sakaiminato នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីសមិទ្ធផល និងទិសដៅការងារ របស់កុងស៊ុលកិត្តិយសទាំងនោះ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់កុងស៊ុលកិត្តិយសទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួន ទាំងការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ដែលខ្លួនគ្រប់គ្រង ក៏ដូចជាផ្សព្វផ្សាយជំរុញការធ្វើទេសចរ ការស្វែងយល់ពីភូមិសាស្ត្រ ប្រវត្តិសាស្ត្រនៅកម្ពុជា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកទឹកចិត្តផងដែរដល់កុងស៊ុលកិត្តិយសកម្ពុជា ជួយទាក់ទាញ និងកៀងគរអ្នកវិនិយោគគិន និងក្រុមហ៊ុនជប៉ុន ឱ្យទៅវិនិយោគ និងបើកក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា៕